សារអេឡិចត្រូនិច
អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​​ ១​ឆ្នាំ ​ពីបទ​លួច​ស្តាប់​ទូរ​​ស័ព្ទ​


តុលាការ​អ៊ីតាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កាត់ទោស លោក ស៊ី​ល​វី​យ៉ូ ប៊ែរលូ​ស្កូ​នី អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី​រូបនេះ ឲ្យ​ជាប់គុក​ចំនួន​១​ឆ្នាំ​ពីបទលួច​ស្តាប់​ការនិយាយ​តាម​ទូរ​ទរ​ស័ព្ទ​ដោយ​ខុសច្បាប់ ។

​លោក ប៊ែរលូ​ស្កូ​នីត្រូវបាន​ចោទប្រកាន់​ផងដែរ​ថា​បាន​យក​ការសន្ទនា​ដែល​លោក​បាន​លួច​ស្តាប់​នេះ​ទៅ​ចុះផ្សាយ​ក្នុង​កាសែត​មួយ​​ដែលជា​របស់​ក្រុមហ៊ុន​កាសែត​របស់លោក​។​

ទោះ​យ៉ាងនេះ​ក្តី លោក ទំនងជា​មិនត្រូវ​បានដាក់​គុក​ទេនោះ​ក្នុងអំឡុង​មាន​បណ្តឹងឧទ្ធរណ៍​ររ​បស់​លោក​នោះ​។​

​សាលក្រម​នេះ​មិន​ប៉ះពាល់​ដល់​ភាពស្របច្បាប់​របស់លោក​ក្នុងការ​ចូលរួម​ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​នេះនោះ​ទេ​។

​ការកាត់ទោស​នេះ​បានកើត​ឡើង​ពីរ​បី​សប្តាហ៍​បន្ទាប់ពី​គណបក្ស​ចម្រុះ​ស្តាំនិយម​របស់លោក​បាន​ជាប់​លំដាប់ថ្នាក់​ទី​៣​ក្នុងការ​បោះឆ្នោត​សភា​​ដែល​ឥឡូវនេះ​គេមិនមើល​ឃើញ​មាន​គណបក្សណាឈ្នះ​ដាច់នោះ​។  កិច្ចពិភាក្សា​ស្ត​ពី​បង្កើត​រដ្ឋាភិបាល​ថ្មី ត្រូវបាន​រំពឹងថា​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០​ខែមីនា​៕