សារអេឡិចត្រូនិច
ក្មេ​ង​ស្រី​អាយុ​ ១២​ឆ្នាំ ​ក្លាយ​ជា​មនុស្ស​មាន​ ​ប្រាជ្ញា​​​បំផុត​លើ​ពិ​ភពលោក​


នាង​ NEHA RAMU ជា​ក្មេ​ងស្រី​អាយុ​១២​ឆ្នាំ​​ម្នាក់​ត្រូវ​បាន​គេ​​បញ្ចូល​​​ទៅ​ក្នុង​ក្រុម​MENSA ជា​ក្រុម​មនុស្ស​ដែលមាន​បញ្ញា​​​ខ្លាំង​​ជាង​គេ​បំផុត​លើ​ពិភព​លោក​ ក្រោយ​ពី​​​នាង​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ក្នុងការធ្វើ​តេស្ត​ IQ ។ ក្មេង​ស្រី​អង់គ្លេស​រូប​នេះ ​ជា​​អ្នក​គាំ​ទ្រ​​ ​HARRY POTTER ហើយ​ជា​អ្នក​ចូល​ចិត្ត​ហែល​ទឹក​ផង​ដែរ ។

​នាង​​ NEHA RAMU ពិ​តណាស់​ជា​​កំពូល​​ក្មេង​ដែល​មាន​បញ្ញា​​បំផុត​លើ​ពិភព​លោក​។ នាងអាច​ទទួល​បន្ទុក​ខ្ពស់​​បំផុត​ក្នុង​ពេល​ធ្វើ​​តេស្ត​ IQ របស់​ MENA គឺ​ដល់ទៅ​​១៦២​ពិន្ទុ ។ ​ក្នុង​ការធ្វើ​​តេស្ត​នេះ​​ពិន្ទុ​របស់​នាង​មាន​ខ្ពស់​​ជាង​​​ពិន្ទុ​របស់​​លោក​ ALBERAT EINSTEIN​ ពិន្ទុ​របស់ ​លោក​​ប៊ីល​ហ្គេត ​ឬ​​ពិន្ទុ​របស់ ​លោក​STEPHEN  HAWKING ដែល​មាន​ត្រឹម​១៦០​ពិន្ទុ ។

លោកស្រី​ JAYASHREE ម្តាយ​របស់​នាង NEHA ថ្លែង​ទៅ​កាន់​​កាសែត​អង់គ្លេស TELEGRAPH ថា ​ក្នុង​គ្រា​ដំបូង​ ខ្ញុំ​ពុំ​គិតថា​​​កូន​ស្រី​ខ្ញុំ​អាច​ទៅ​រួច​ឡើយ ។ លោកស្រី​បន្ត​ថា រួច​ពេល​នាង​ទទួល​បាន​ពិនិត្យ​ខ្ពស់​បំផុត​ក្នុង​ការ​ប្រឡង​​ខ្ញុំ​គិត​ថានាង​អាច​មាន​អ្វី​ពិសេស​ហើយ ។ ​

គី​ក្នុងការ​​ប្រឡង​លើ​វិញ្ញា​សារ​វេ​យ្យ​ករណ៍​មាន​ឈ្មោះ​ថា ​«TIFFIN GIRLS »​​ដែល​នាង​ ​NEHA RAMU ត្រូវ​បាន​គេ​​ភ្ញាក់​ផ្អើល​​ព្រោះ​នាង​​ទទួល​បាន​លទ្ធ​ផល​២៨០​ពិន្ទុ​លើ​២៨០​ ។ ២ឆ្នាំ​ក្រោយ​មក​នាងបាន​ទៅ​ធ្វើ​តេស្ត​របស់​ MENSA រួចចាប់​​​តាំង​ពី​ពេល​នោះ​មក ​នាង​ត្រូវ​​​បាន​គេ​ចាត់​​បញ្ចូល​​ក្នុងចំណោម​​​កំពូល​មនុស្ស​ដែល​មាន​ប្រាជ្ញា​​​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភព​​​លោក ៕