សារអេឡិចត្រូនិច
គ្រោះ​រាំង​ស្ងួត​ជា​ប្រវត្តិសាស្រ្ត ​គំរាម​កសិករ​ច្រើន​លាន​នាក់ ​នៅ​ឥណ្ឌា


ការ​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ការ​បំផ្លាញ​ព្រោះ​តែ​​បណ្តា​​សត្វ​ពាហនៈ​ងាប់ ​ហើយ​ដំណាំ​ដាំ​ដុះ​ងាប់​អស់​បាន​គំរាម​កំហែង​​ប្រជា​ជន​ឥណ្ឌា​ជា​ច្រើន​លាន​នាក់​ដែល​ជួប​ប្រទះ​នឹងគ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ភាគ​ខាង​លិច​ប្រទេស​ក្រោយ​ពីមាន​ភ្លៀង​ធ្លាក់​តិច​តួច ​។ ​

​លោក​ព្រីត​​វីរាស ​ឆាវ៉ាន ​ប្រមុខ​រដ្ឋា​ភិបាល​រដ្ឋ​មហា​រ៉ាស្ត្រា​ភាគ​ខាង​លិច​ឥណ្ឌា​ដែលមាន​ក្រុង​មុម​​បៃ​ជា​រដ្ឋ​ធានី​គូស​បញ្ជាក់​ថា សភាព​ការណ៍​​ក្នុងរដ្ឋ​នេះគឺធ្ងន់​ធ្ងរ​ជាង​​​​កាលពីឆ្នាំ​១៩៧២​ជាឆ្នាំ​មាន​គ្រោះ​រាំង​ស្ងួត​ខ្លាំង​​បំផុត​មួយ​ផង​ ។ ​បណ្តា​ប្រភព​ទឹក​​ពុំដែលស្រក​នៅ​ទាប​ខ្លាំង​ដូច​ពេល​​នេះ​​​ទេ​រួច​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃវា​កាន់​តែ​រីង​​​ថែម​ទៀត ​។​​ លោក​បន្ត​​ថា​នោះ​មក​​​ព​ី​មាន​ភ្លៀង​ធ្លាក់​​​តិច​ពេក​ក្នុងរដ្ឋ​នេះ​​​ចាប់​ពី​២​ឆ្នាំ​មក​​ហើយ ។

រថយន្ត​ស៊ី​ទែន​ដឹក​ទឹក​ជិត​២.០០០​គ្រឿង​ទទួល​បន្ទុក​ដឹក​ទឹក​ស្អាត​បាន​ធ្វើ​សកម្ម​ភាព​ជាប់​​ជា​ប្រចាំ​​ក្នុង​ភូមិ​ទាំង​ឡាយ ​រួច​បណ្តា​សត្វ​ពាហនៈ​ត្រូវ​ប្រមុខ​ទៅ​កាន់​​ជំរំ​បណ្តោះ​អាសន្ន​ជា​​ច្រើន​​រយ​​កន្លែង​រង់​ចាំ​​មាន​ភ្លៀង​ធ្លាក់ ។ ​មនុស្ស​ជា​ច្រើន​​លាន​នាក់​ក្នុង​ភូមិ​ប្រមាណ​ជា​១០.០០០​រង​ការ​គំរាម​កំហែង​​ ។ ប្រជា​ជន​ឥណ្ឌា​ជាង​៧​ភាគ​១០​រស់​ដោយ​សារ​កសិកម្ម​ហើយ​សម្រាប់​ពួកគេ​ទឹក​​ភ្លៀងសំខាន់់​​ណាស់សម្រាប់​ប្រកប​របរ​នោះ​ ព្រោះ​២​ភាគ​៣​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​គ្មាន​ប្រព័ន្ធ​ស្រោច​ស្រព​ហើយ​ចំណុះ​ទាំងស្រុង​លើ​ទឹក​​ភ្លៀង ៕