សារអេឡិចត្រូនិច
សព​របស់​ឆា​វ៉េ​ស​ត្រូវបាន ​តម្កល់ ជា​សារ​ធា​រណៈក្នុងម​ឈូ​ល​ចំហ​


សាកសព​របស់​ប្រធានាធិបតីវេនេ​ស៊ូ​អេ​ឡា លោក ហ៊ូ​ហ្គោ ឆា​វ៉េ​ស​ត្រូវបាន​តម្កល់​ជា​សាធារណៈ​នៅ​ក្នុង​មឈូស​ចំហ​ពាក់កណ្តាល​មួយ​កាលពី​ថ្ងៃ​ពុធ​នៅ​បណ្ឌិតសភា​យោធា បន្ទាប់​ពី​អ្នកគាំទ្រ​រាប់​ម៉ឺន​សែន​នាក់​បាន​ឈរ​តាម​ផ្លូវ​ដើម្បី​ជំរាបលា​។​

ពួកគេ​បាន​បក់​ទង់ជាតិ​និង​ស្រែកថា​"​ឆា​វ៉េ​សរស់​"​នៅ​ពេល​រថយន្ត​ដឹក​មឈូស​ធ្វើដំណើរ​សន្សឹមៗ​កាត់​ទីក្រុង​ក្នុង​ដំណើរ​៧​ម៉ោង​​ចេញ​ពី​មន្ទីរពេទ្យ​កន្លែង​ដែល​លោក​បាន​ស្លាប់ ទៅកាន់​បណ្ឌិតសភា​។​

​អនុ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ ដែល​ត្រូវ​ស្នង​តំណែង​ពី​លោក​ឆា​វ៉េ​ស បាន​ដើរ​ក្រោម​កំដៅថ្ងៃ​ជាមួយ​ប្រធានាធិបតី​អេ​វ៉ូ ម៉ូ​រ៉ា​ល់​​របស់​ប៉​លី​វី​។​

​នៅពេល​ទៅ​ដល់​បណ្ឌិតសភា ពួក​ទាហាន​បាន​យក​ផ្កា​ចេញ​និង​វត្ថុ​អនុស្សាវរីយ៍​ត្រូវបាន​ហ្វូងមនុស្ស​ចោល​លើ​មឈូស​និង​ម្តាយ​​របស់​ឆា​វ៉េ​សបាន​គ្រប​មុខ​សព​ជា​មួយ​កន្សែង​ពណ៌​ស​មួយ​ក្នុង​អំ​ព​ឡុង​ពិធី​តាមបែប​កា​តូ​លិច​មួយ​។​

​មឈូស​របស់​ឆា​វ៉េ​ស​បន្ទាប់មក​ត្រូវបាន​ដាក់​ក្នុង​សាល​ធំ​ក្នុង​លក្ខណៈ​ចំហ​ពាក់កណ្តាល ដែល​អម​ដោយ​កូនស្រី​បីនាក់​​កូនប្រុស​ម្នាក់​និង​ចៅ​ម្នាក់​។​

​ការស្លាប់​របស់​ឆា​វ៉េ​ស​បន្ទាប់ពី​តស៊ូ​នឹង​មហារីក​អស់​ជិត​២​ឆ្នាំ​ជា​ការ​វាយ​សំពង​មួយ​លើ​អ្នកគាំទ្រ​របស់​លោក​និង​សម្ពន្ធភាព​​នៃ​អំណាច​ឆ្វេងនិយម​នៅ​អាមេរិក​ឡាទីន និង​វា​បាន​ទាញ​ទម្លាក់​ប្រទេស​ដ៏​សំបូរ​ប្រេង​មួយ​នេះ​ចូល​ក្នុង​ភាពមិនប្រាកដប្រជា​៕