សារអេឡិចត្រូនិច
​អាស៊ី​ មានការ​ជួញដូរ​គ្រឿង​ញៀន ​ដ៏​ធំជាងគេ​បំផុត​


អាស៊ី​មាន​កន្លែង​ផលិត​គ្រឿង​ញៀ​ន​ប្រភេទ​អំ​ហ្វេ​តា​មីន​(ATS) ​ដ៏​ធំជាងគេ ​និង​ជា​តំបន់​ដែល​ដាំ​ដំណាំ​អាភៀន​ដ៏​ច្រើនជាងគេ​បំផុត ហើយ​​ក៏មាន​សកម្មភាព​នៃ​បណ្តាញ​ជួញដូរ​គ្រឿង​ញៀ​ន​ដ៏​ច្រើន​ផងដែរ នេះ​បើ​យោងតាម​អង្គការ​គ្រប់គ្រង​គ្រឿង​ញៀន​អន្តរជាតិ​(INCB)​។​

​ការិយាល័យ​នៃ​អង្គការ​គ្រប់គ្រង​គ្រឿង​ញៀ​ន​(ONCB) បានជា​ធ្វើ​ម្ចាស់​កិច្ចប្រជុំ​មួយ​ជាមួយ​អង្គការ​គ្រប់គ្រង​គ្រឿង​ញៀន​អន្តរជាតិ​(INCB)​នៅ​ទីស្នាក់ការ​ធំ​របស់ខ្លួន​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ។ ឯកអគ្គរដ្ឋទូត​ជាច្រើន​នាក់​ដែល​មកពី​ប្រទេស​ចំនួន​២០ និង សមាជិក​​ជិត​១០០​នាក់​របស់​អង្គការ​គ្រប់គ្រង​គ្រឿង​ញៀន​(ONCB) បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​អង្គការ​INCB បាន​ឲ្យ​ដឹងថា អាស៊ី​ភាគ​អាគ្នេ​យ៍​និង​អាស៊ី​ខាង​កើតជា​តំបន់​ដែលមាន​ដាំ​ដើម​អាភៀន​ខុសច្បាប់​ដ៏​ធំ​ទី​២​ នៅលើ​ពិភពលោក គឺ​ស្មើនឹង​១​ភាគ​៥​នៃផលិតផលថ្នាំញៀននៅ​ពិភពលោក​ទាំងមូល​។​

​ចំនួន​ពាក់កណ្តាល​នៃ​ការចាប់​រឹបអូស​គ្រឿង​ញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​(ATS)​ក្នុង​ឆ្នាំ​២០១២ គឺ​នៅ​អាស៊ី​ភាគ​អា​គ្នេ​យ៍ ហើយ ការចាប់​រឹបអូស​គ្រឿង​ញៀន​ប្រភេទ​នេះ​បាន​កើនឡើង​បន្ថែមទៀត​នៅ​ទូទាំង​តំបន់​អាស៊ី​នេះ​នៅ​ឆ្នាំ​២០១១​។​

​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ផងដែរ អាស៊ី​ភាគ​ខាងលិច ជាពិសេស ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មានការ​ដាំ​ដើម​អាភៀន​ខុសច្បាប់​​និង​ផលិត​គ្រឿង​ញៀ​ន​ដ៏​ធំ​ជា​គេ​បំផុត៕