សារអេឡិចត្រូនិច
លេច​ធ្លាយ​វី​ដេ​អូ ​តំណាង​រាស្ត្រ​បូ​លី​វី ​រំ​លោភ​សហ​កា​រី​


តំណាង​រាស្ត្រ​បូ​លីវី​ លោក​ឌោម​មីង​ហ្គូ​ អាល់​ស៊ិបៀ​ រី​វើ​រ៉ា​ ត្រូវ​កា​មេ​រ៉ា​សុវ​ត្ថិ​ភាព​ចាប់​បាន ​ពី​សកម្ម​ភាព​ចាប់​រំ​លោភ​សហ​កា​រី​ របស់​ខ្លួន​ក្នុង​បន្ទប់​ប្រ​ជុំ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១២​ ខណៈ​ស្រ​វឹង​ជោក​ជាំ​ក្នុង​ពិ​ធី​ជប់​លៀង​ថ្ងៃ​ត្រង់​មួយ​ ។ សមា​ជិក​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ចាប់​រំ​លោភ​នេះ​ព្យា​យាម​លាក់​បាំង​រហូត​ទាល់​តែ​លេច​ធ្លាយ​វី​ដេ​អូ​ចាប់​រំ​លោភ​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ។

ព្រះ​រាជ​អា​ជ្ញា​កំពុង​បន្ត​ស្វែង​រក​អ្នក​បង្ហោះ​ខ្សែ​វី​ដេ​អូ​ឃ្លីប​នោះ​ ក្រោយ​ពី​ដឹង​ថា​អ្នក​ជាប់​ពាក់​ព័ន្ធ​ព្យា​យាម​លាក់​បាំង​រឿង​សម្ងាត់​របស់​លោក​រី​វើ​រ៉ា​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ងារ​ ។​ នៅ​ក្នុង​ខ្សែ​វី​ដេ​អូ​នោះ​ បង្ហាញ​មនុស្ស​ច្រើន​នាក់​ គ្រាហ៍​នា​រី​វង្វេង​ស្មា​រ​តី​ម្នាក់​ចូល​ក្នុង​បន្ទប់​មុន​ពេល​ដាក់​នាង​នៅ​លើ​កៅ​អី​ ។ ភ្លាម​នោះ​លោក​រី​វើ​រ៉ា​បាន​ចូល​ទៅ​ដល់​ ហើយ​សមា​ជិក​ផ្សេង​ទៀត​ដើរ​ចេញ​អស់​ ទុក​ឱ​កាស​ឱ្យ​លោក​រី​វើ​រ៉ា​ ចាប់​រំ​លោភ​ ។

លោក​ប្រ​ធា​នា​ធិប​តី​បូ​លី​វី​ អ៊ីវូ​ ម៉ូ​រែល​ បាន​ថ្កោល​ទោស​ហើយ​លោក​បាន​ប្រកាស​ឱ្យ​ស៊ើប​អង្កេត​រឿង​នោះ​ រហូត​ទាល់​តែ​រក​ឱ្យ​ឃើញ​តំរុយ​ដើ​ម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។ លោក​ Larazon ឱ្យ​ដឹង​ថា​ឥ​ឡូវ​អគ្គ​មេ​ធា​វី​ បូ​លី​វី​ កំពុង​ស្វែង​រក​ប្រ​ភព​នៃ​ការ​បង្ហោះ​ខ្សែ​​វី​ដេ​អូ​នោះ​ ៕