សារអេឡិចត្រូនិច
គុយបា ​កាន់ទុក្ខ និង​និយាយ​ថា​ ឆា​វ៉េ​ស​ជា​​កូនប្រុស​ពិត​​ របស់​កា​ស្ត្រូ​


ប្រទេស​គុយបា​ បាន​ប្រកាស​ការ​កាន់ទុក្ខ​ទូទាំង​ប្រទេស​ចំនួន​បី​ថ្ងៃ ​បន្ទាប់​ពី​ប្រធានាធិបតី វ៉េណេស៊ុយអេ​ឡា លោក​ហ៊ូ​ហ្គោ ឆា​វ៉េ​ស ​បាន​​ទទួលមរណភាព​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​ដែល​ត្រូវបាន​អាន​ក្នុង​ទូរទស្សន៍​រដ្ឋ រដ្ឋាភិបាល​គុយបា​ បាន​និយាយថា ​លោក​ឆា​វ៉េ​សបាន​"​បន្ត​ជួយ​និង​គាំទ្រ​លោក​ហ្វី​ដែល កា​ស្ត្រូ ដូច​ជា​កូន​ពិត​ម្នាក់​"​ក្នុង​អំឡុង​ពេល​លោក​កាន់កាប់​អំណាច​រយៈពេល​១៤​ឆ្នាំ​។​

​ជន​គំរូ​បដិវត្តន៍​គុយបា វ័យ​៨៦​ឆ្នាំ​រូប​នេះ បាន​ដកខ្លួន​ចេញពី​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៦ ​ក្នុងអំឡុង​មាន​បញ្ហា​សុខភាព​ផ្ទាល់​​ខ្លួន​លោក​។​

​សេចក្តីថ្លែងការណ៍​ចេញពី​ក្រុមប្រឹក្សារដ្ឋ បាន​និយាយថា​ "​ប្រជាជន​គុយបា​គិត​ថា​លោក​ជា​មហា​កូន​ម្នាក់​របស់​ពួកគេ​និង​បាន​សរសើរ​ ដើរ​តាម​និង​ស្រឡាញ់​លោក​ដូចជា​កូន​របស់​ពួកគេ​ផ្ទាល់​។​ឆា​វ៉េ​ស ​ជា​ជនជាតិ​គុយបា​ផងដែរ​! លោក​បាន​ជឿទុកចិត្ត​និង​ជួយ​យើង​​ក្នុងពេល​មាន​ទុក្ខ​លំបាក និង​លោក​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​លោក​អាច ជាមួយនឹង​ចិត្តសប្បុរស​យ៉ាង​ពិសេស​"៕