សារអេឡិចត្រូនិច
រថភ្លើង​លឿន​ឥណ្ឌា​ បុក​ដំរី​ងាប់


ដំរី​ដ៏​ធំ​មួយ​ក្បាល​បាន​ងាប់​ភ្លាមៗ​នៅ​តំបន់​ព្រៃ​នៃ​សួនសត្វ​មួយ​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​រថភ្លើង​លឿន​មួយ​បាន​បុក​វា ខណៈដែល​​វា​បាន​កំពុង​ដើរកាត់​ផ្លូវ​រថភ្លើង​នេះ​។​

​រថភ្លើង​លឿន​“Express”​នេះ បាន​បុក​ដំរី​ដ៏​ធំ​នេះ​យ៉ាង​ពេញទំហឹង ខណៈដែល​វា​បាន​ដើរកាត់​ផ្លូវ​រថភ្លើង​នេះ​ដែល​ស្ថិតនៅក្នុង​រដ្ឋ​West Bengal ភាគ​ឦសាន​នៃ​ប្រទេស​នេះ កាលពី​ថ្ងៃ​អង្គារ​។​

​ការបុក​សត្វ​ដំរី​ដោយ​រថភ្លើង​លឿនៗ​បែបនេះ កើត​ឡើងជា​ញឹកញាប់​នៅក្នុង​ប្រ​ទស​ឥណ្ឌា​។

កាលពី​ឆ្នាំមុន ដំរី​ចំនួន​៥​ក្បាល បាន​ងាប់ បន្ទាប់ពី​ពួកវា​ត្រូវបាន​បុកដោយរថភ្លើង​ដឹក​អ្នកដំណើរ​មួយ នៅ​រដ្ឋ​Orissa ក្នុងប្រទេស​ឥណ្ឌាភាគ​ខាងកើត ខណៈដែល​ពួកវា​បាន​កំពុង​ដើរ​ទាំង​ហ្វូង​ឆ្លងកាត់​ផ្លូវរ​ភ្លើង​ក្នុង​រដ្ឋ​Orissa​។​

​រដ្ឋ​“Orissa” នេះ បានចេញ​ការព្រមាន​មួយ ដោយ​ស្នើ​អ្នកបើក​រថភ្លើង​ឲ្យ​បន្ថយល្បឿន ដោយសារ​តែមាន​ហ្វូង​ដំរី​ដើរ​ឆ្លងកាត់​ផ្លូវរ​ភ្លើង​​ជា​ញឹកញាប់ ប៉ុន្តែការព្រមាន​នេះ​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​នោះទេ​៕