សារអេឡិចត្រូនិច
អាមេរិក និង​ចិន អំពាវនាវ​អោយដាក់ទណ្ឌកម្ម​ថ្មី​ របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង​


សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​អង្គការសហប្រជាជាតិ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​អ្នកការទូត​កូរ៉េខាងជើង​និង​ការផ្ទេរ​លុយ​ខុសច្បាប់​ដើម្បី​បង្កើន​ការគាបសង្កត់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាងនេះ​។​

លោកស្រី ស៊ូ​សាន រ៉ៃ ឯកអង្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ចែកចាយ​អត្ថបទ​ព្រាង​សេចក្តីសម្រេចចិត្ត​ស្តីពី​​ការដាក់ទណ្ឌកម្ម​នេះ​ដល់​ប្រទេស​សមាជិក​ទាំង​១៤​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​ក្រុម​អ្នកការទូត​បាន​និយាយថា​ការបោះឆ្នោត​នឹង​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោកស្រី ស៊ូ​សាន រ៉ៃ  បាន​និយាយ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​បិទ​ទារ​មួយ​ថា“ នេះ​ជា​លើកទីមួយ​ហើយ​ដែល​សេចក្តីសម្រេចចិត្ត​នេះ​គឺកំណត់​គោលដៅ​​លើ​សកម្មភាព​ខុសច្បាប់​ទាំងឡាយ​របស់​បុគ្គលិក​ការទូត​កូរ៉េខាងជើង និងការផ្ទេរ​លុយ​ខុសច្បាប់ និង ការ​រឹតបន្តឹង​ជាថ្មី​ចំពោះ​ការធ្វើដំណើរ​​របស់​ក្រុមមន្ត្រី​សំខាន់ៗ​របស់​កូរ៉េខាងជើង៕