សារអេឡិចត្រូនិច
ព្យុះ​ព្រិល​ដ៏​ធំ ​បណ្តាល​អោយ​បញ្ឈប់​ការហោះហើរ​ ២.៦០០​នៅ​អាមេរិក​


ព្យុះ​ព្រិល​ដ៏​ធំ​មួយ​បាន​វាយប្រហារ​អាមេរិក​ខាងជើង ​កាលពី​ថ្ងៃ​អង្គារ​ដោយ​បណ្តាល​អោយ​បញ្ឈប់​ការហោះហើរ​ចំនួន​២.៦០០​ជើង បិទ​សាលារៀន​និង​ធ្វើអោយ​ស្ទះ​ផ្លូវ​។​

​យ៉ាងតិច​មនុស្ស​៤​នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​នៅលើ​ផ្លូវ​ដែល​មាន​ទឹកកក​និង​ព្រិល នៅពេល​រដ្ឋ​ចំនួន​៦​ទៅ​៧​ចាប់ពី​មី​ណេ​សូ​តា​ដល់​វៀជី​ណា​ស្ថិត​ក្រោយ​ផ្លូវ​ព្យុះ​ដ៏​ធំ​នេះ​៕