សារអេឡិចត្រូនិច
គ្រូបង្រៀន​ឥណ្ឌា​មាឌតូច​បំផុត​​ នៅលើ​ពិភពលោក


លោក អា​ហ្សា​ត ស៊ី​ង ជា​គ្រូបង្រៀន​ឥណ្ឌាអាយុ​២២​ឆ្នាំ​រូបនេះ បាន​ឈប់​លូតលាស់​កម្ពស់​នៅ​អាយុ​៥​ឆ្នាំ ។​ ​លោក អា​ហ្សា​ត ស៊ី​ង ដែល​ត្រូវបាន​គេ​ជឿថា​ជា​គ្រូបង្រៀន​មាន​មាឌតូច​ជា​គេ​នៅលើ​ពិភពលោក​នេះ មាន​កម្ពស់​០,៩១​ម៉ែត្រ​​និង​ទម្ងន់​១៨,៦០​គីឡូគ្រាម​។

​កាលពី​នៅ​អាយុ​១៨​ឆ្នាំ គាត់​ត្រូវបាន​គេ​ច្រឡំ​ថា​ជា​កូនក្មេង​ដែល​ចម្លែក​ខុសគេ ប៉ុន្តែគាត់​បាន​តស៊ូ​ជំនះ​ក្នុង​ជីវិត​រស់​ជា​មនុ​ស្សទាប​បែបនេះ ដោយ​បានធ្វើ​ឲ្យ​សម្រេច​ក្តី​ស្រមៃ​របស់គាត់​ដែល​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់​ដែលមាន​មាឌតូច​ជា​គេ​បំផុត​នៅលើ​ពិភពលោក​។​

ឥឡូវនេះ គ្រូបង្រៀន អា​ហ្សា​ត ស៊ី​ង ដែល​កូនសិស្ស​របស់គាត់​ហៅ​គាត់​ថា​លោកគ្រូ​តូច​នេះ បង្រៀន​មុខវិជ្ជា​ជំនាញ​កុំព្យូទ័រ​នៅ​សាលារៀន​​សិស្សស្រី​មួយ​នៅ​រដ្ឋហាយ៉ាណា​ ប្រទេស​ឥណ្ឌា ។​ ​ក្នុងពេល​បង្រៀន​សិស្ស  លោក អា​ហ្សា​ត ស៊ី​ង ឡើងឈរ​លើ​តុ​ដើម្បី​ឲ្យ​គាត់​អាច​សរសេរ​លើ​ក្តារ​សរសេរ​បាន​នោះ​៕