សារអេឡិចត្រូនិច
ហ្វូង​សត្វ​កណ្តូប​ បង្ក​ការគំរាមកំហែង​នៅ​មជ្ឈិមបូព៌ា


នៅពេលដែល​ហ្វូង​សត្វ​កណ្តូប​ដ៏​ធំ​បាន​ស៊ី​បំផ្លាញ​ផលដំណាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នោះ តំបន់​មជ្ឈិមបូព៌ា​កំពុង​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​ហ្វូង​សត្វ​កណ្តូប​ដែល​បង្ក​ការបំផ្លិចបំផ្លាញ​ទាំងនេះ​។​

ហ្វូង​សត្វ​កណ្តូប​ប្រហែល​៣០​លាន​ក្បាល​នេះ បាន​កំពុង​បំផ្លិចបំផ្លាញ​ផលដំណាំ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ហើយ​ក្នុងពេល​ជាមួយគ្នានេះ​​នៅ​ប្រទេស​អ៊ីស្រាអែល​ឯនោះ​វិញ រដ្ឋមន្ត្រី​កសិក​កម្ម​អ៊ីស្រាអែល បាន​បង្កើត​បណ្តាញទូរស័ព្ទ​សង្គ្រោះបន្ទាន់​កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​ជំ​រុញ​ប្រជាជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការផ្ទុះ​ជំងឺឆ្លង​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ហ្វូង​សត្វ​កណ្តូប​ទាំងនេះ ហើយ​ប្រាប់​ប្រជាជន​ឲ្យ​រា​យការណ៍​អំពី​ការ​ឃើញ​ហ្វូង​សត្វ​កណ្តូប​ទាំងនេះ​។

​ដើម្បី​ទប់ទល់​ហ្វូង​សត្វ​កណ្តូប​ដែល​បង្ក​ការបំផ្លិចបំផ្លាញ​ទាំងនេះ ប្រទេស​អ៊ីស្រាអែល​ក៏បាន​បង្កើត​កងទ័ព​ពិសេស​មួយ ក្រុម​ផងដែរ​ដើម្បី​ជួយ​កសិករ​ដែល​ប្រឈម​ហ្វូង​សត្វ​កណ្តូប​ដែល​បង្ក​គំរាមកំហែង​នេះ​។​

​រដ្ឋមន្ត្រី​កសិក​ម្ម​អេ​ហ្ស៊ី​ប បាន​និយាយថា ហ្វូង​សត្វ​កណ្តូប​ដ៏​ច្រើន​នេះ​បាន​ហើរ​កាត់​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ដែលជា​​ផ្នែក​មួយ​នៃ​ការ​បន្លាស់​ទីកន្លែង​រស់​នៅ​របស់​ពួកវា ដោយ​ហើរ​ចេញពី​ប្រទេស​ស៊ូដង់​ខាងកើត ឆ្ពោះទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ។​

​នៅពេលដែល​ហ្វូង​សត្វល្អិត​នេះ​បាន​ហើរ​ចុះ​លើ​តំបន់​ស្រែចម្ការ​នៅ​ទីក្រុង​ហ្គី​ហ្សា​(Giza)​ភាគ​ខាងជើង​នៃ​ប្រទេស​អេ​ហ្ស៊ី​ប ហើយ​បាន​ហើរ​ទៅដល់​​រដ្ឋធានី​គែរ​ក្នុងប្រទេស​នេះ  ពួកវា​បាន​បង្ក​ការខូចខាត​ផលដំណាំ​ដ៏​ច្រើន​នោះ ហើយ មាន​ភ័យខ្លាច​ខ្លាំង​ឡើង​ដែលថា​ហ្វូង​សត្វ​កណ្តូប​ទាំងនេះ​​អាច​ចូល​ទៅដល់​ប្រទេស​អ៊ីស្រាអែល​៕