សារអេឡិចត្រូនិច
តុល្យ​ការ​ថ្មី ​ នៃ​អំពើ​ហិង្សា​នៅ​ក្រុង​ PORT-SAID អេ​ហ្ស៊ីប​​ស្លាប់​ ​៦នាក់​


អគារ​មួយ​របស់​ភ្នាក់​ងារ​សន្តិ​សុខ​ត្រូវ​ដុត​កាល​ពី​ថ្ងៃ​ទី​៤ មីនា នៅ​ទីក្រុង PORT-SAID ជា​ទីក្រុង​​មួយ​នៅ​ភាគ​ឦ​សាន​​អេ​ហ្ស៊ីប​ដែល​កើត​មាន​ភាព​វឹក​វរ​ចលា​ចល​ចាប់​​តាំង​ពី​ច្រើន​សប្តាហ៍​​មក​ហើយ ដោយ​​នៅ​ទីនោះ​មនុស្ស​៦​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​​នា​ពេល​​យប់​ថ្ងៃ​ទី​៣​មក​ទី​៤ មីនា ។

ភ្លើង​បាន​ឆាប​ឆេះ​នៅ​ជាន់​​​ផ្ទាល់​ដី​នៃ​អគារ​សន្តិ​សុខ​នេះ​ញ៉ាំង​ឱ្យ​មាន​ផ្សែង​ហុយ​យ៉ាង​ខ្លាំង​ ចំណែក​ការ​ប៉ះ​ទង្គិច​គ្នា​នានា​នៅ​បន្ត​ក្នុង​វិថី​ជិត​ខាង​ទាំង​ឡាយ ។ ចំណែក​ភ្លើង​ក៏ឆាប​ឆេះ​ដែរ​នៅ​​ជាន់​ទី​​មួយ​នៃ​ទី​ស្នាក់​ការ​សាលា​ក្រុង ។ ឧប្ប​ត្តិ​ហេតុ​នានា​ក៏​កើ​ត​មាន​ដែរ​នៅ​ទីក្រុង​គែរ​ជិត​ទីលាន​ TAHRIR ។នៅ​ទីក្រុង PORT-SAID មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​កាល​ពី​ថ្ងៃ​ទី​៤ មីនា ក្នុង​ពិធី​បុណ្យ​សព​របស់​ជន​រង​គ្រោះ​ស៊ីវិល​៣​នាក់​ ដោយ​នាំ​គ្នា​ស្រែក​ពាក្យ​នានា​ប្រឆាំង​អាជ្ញា​ធរ​ និង​ប្រធានា​ធិប​តី​អ៊ិ​ស្លាម​និយម លោក​ម៉ូ​ហា​ម៉េដ ម័រ​ស៊ី​ និង​ស្រែក​ពាក្យ​ថា​ក្រសួង​មហា​ផ្ទៃ​កំសាក​។

ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​ឡាយ​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ មីនា ក្រោយ​ការ​សម្រេច​របស់​ក្រសួង​មហា​​ផ្ទៃ​អេ​ហ្ស៊ីប​ ផ្ទេរ​អ្នក​ទោស​៣៩​នាក់​ ដែល​រង់​ចាំ​ការ​ប្រកាស​សាល​ក្រម​ទៅ​ដាក់​នៅ​ខាង​ក្រៅ​ក្រុង ។ អ្នក​ទាំង​នោះ​ទទួល​​ការ​ចោ​ទ​ប្រកាន់​ពី​បទ​ចូល​រួម​ក្នុង​អំពើ​ហិង្សា​នានា​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧៤​នាក់ ក្រោយ​ការ​ប្រកួត​បាល់​ទាត់​មួយ​នៅ​ក្រុង​​ PORT-SAID កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​។  ពួក​គេ​អាច​​​មាន​ទោស​ប្រហារ​ជីវិត​ដូច​មនុស្ស​២១​នាក់​ដែល​ប្រកាស​សាល​ក្រម​​រួច​ហើយ​ កាល​ពី​ខែ​មករា​ញ៉ាំង​ឱ្យ​ផ្ទុះ​ការ​បះ​បោរ​នៅ​ទីក្រុង​នោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤០​នាក់ ៕