សារអេឡិចត្រូនិច
អាមេរិក​ច្រានចោល​គំនិត​ ដែល​ថា​តារា​បាល់បោះ​ម្នាក់​ ជា​តំណាង​របស់​ខ្លួន​នៅ​កូរ៉េខាងជើង​


មន្ត្រី​អាមេរិក​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ ​បាន​ច្រានចោល​ការលើកឡើង​ដែល​ថា​តារា​បាល់បោះ​ដេននី​ស រ៉ូដ​មែន​​ ជា​ឯកអគ្គរដ្ឋទូ​ត​អាមេរិក​​ប្រចាំ​កូរ៉េខាងជើង បន្ទាប់ពី​លោក​បាន​ទៅធ្វើ​ទស្សនកិច្ច​ប្រទេស​ឯកោ​មួយ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់ ​បាន​និយាយថា​ "​ខ្ញុំ​មិន​ប្រា​ដក​ថា ​ខ្ញុំ​អាច​មាន​កិត្តិយស ​ធ្វើ​ការឆ្លើយតប​ណាមួយ​ទេ​"​។​

កាលពី​ថ្ងៃអាទិត្យ រ៉ូដ​មែន បាន​ការពារ​ដំណើរ​របស់​លោក​ទៅ​កូរ៉េខាងជើង ដោយ​លោក​បាន​និយាយ​ថា​មេដឹកនាំ​នៃ​របប​នោះ លោក​​គីម ជុង​អ៊ុន​មិន​ចង់​បាន​សង្គ្រាម​តែ​ចង់​អោយ​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា ទូរស័ព្ទ​ទៅរ​កលោក​។​

​តារា​ដែល​បាន​ដណ្តើម​តំណែង​ជើងឯក​NBA​អោយ​ក្លឹប​Chicago Bulls បាន​ក្លាយជា​អន​ជាតិ​អាមេរិក​លេច​មុខមាត់​បំផុត​ម្នាក់​​ដែល​បាន​ជួប​លោក​គី​ម យ៉ាង​ជិតស្និទ្ធ​។​

​លោក​ថែមទាំង​បាន​ទម្លាយ​អាថ៌កំបាំង​មួយ​ជុំវិញ​លោក​គីម ដោយ​បាន​ប្រាប់​សារព័ត៌មាន​ABC​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​​មាន​អាយុ​២៨​ឆ្នាំ​។​តាំងពី​មុន​មក​ពួក​អ្នកជំនាញការ​គ្រាន់តែ​បាន​និយាយថា​លោក​គីម​មាន​អាយុ​ម្ភៃ​ឆ្នាំ​ក្រាស់​។​

​អ្នកនាំពាក្យ​បានបញ្ជាក់​ជំហរ​អាមេរិក​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ដោយ​ថា​"​ដេននី​ស រ៉ូដ​មែន​​ មិនមែនជា​អ្នកដើ​រ តួនៅក្នុង​កិច្ចកា​រទូត​​របស់​យើង​ទេ​។​ គាត់​មិន​តំណាង​អោយ​ទស្សនៈ​អាមេរិក​ទេ​។ ​យើង​មាន​បណ្តាញ​ទាក់ទង​ផ្ទាល់​ទៅ​កូរ៉េខាងជើង​"​។​

​លោក​បាន​បន្ថែមថា ​"​ក្រៅពី​ចំណាយ​លុយ​សំរាប់​បង្កើត​ព្រឹត្តិការណ៍​កីឡា របប​កូរ៉េខាងជើង​គួរ​ផ្តោតលើ​សុខមាលភាព​របស់​ប្រជាជន​ខ្លួន និង​គួរ​ធ្វើ​តាម​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​"​។​

​តែ​រ៉ូដ​មែន ក្នុង​ឈុត​វែន​តាខ្មៅ​ និងប​បូរ​មាត់ចោះ​ដាក់​កង ព្រមទាំង​អាវ​មាន​រូប​លុយ​ដុល្លារ បាន​ប្រាប់​ABC​ថា "​កិច្ចការ​ទូ​តបាល់​​បោះ អាច​ជា​ផ្លូវ​មួយ​សំរាប់​ភ្ជាប់​ការបែកបាក់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោ​ននិង​ព្យុង​យ៉ាង​៕