សារអេឡិចត្រូនិច
"​ស្ត្រី​បំរើ​ការសប្បាយ​"​ កូរ៉េខាងត្បូង​ ប្តឹង​ក្រុម​តន្ត្រី​ជប៉ុន ចំពោះ​ការហៅ​ពួកគេ​ថា​ស្រីពេស្យា​


ស្ត្រី​កូរ៉េខាងត្បូង​មួយក្រុម ​ដែល​កាលពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ជប៉ុន​បង្ខំ​អោយ​ធ្វើជា​ទាសករ​ផ្លូវភេទ​នោះ​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្តឹង​ពី​បទ​​បរិហារកេរ្តិ៍​ប្រឆាំង ​ក្រុម​តន្ត្រី​រ៉ុក​ជប៉ុន​ដែល​គេ​ស្គាល់​តិចតួច​មួយ ​ដោយសារតែ​ក្រុម​នេះ​បាន​ហៅ​ពួកគេ​ថា​ស្រី​ពេស្យា​។​

​ស៊ី​ឌី​របស់​ក្រុម​Scramble​ មួយ​ដែល​ផ្ទុក​បទ​ចំរៀង​ជាមួយនឹង​ខ្លឹមសារ​បរិហារកេរ្ត៍​ត្រូវបាន​ម៉េល ជាមួយ​អត្ថបទ​បកប្រែ ទៅ​កាន់​មណ្ឌល​ថែទាំ​ស្ត្រី ​"​បំរើ​ការសប្បាយ​" ​នៅ​ក្វាង​ជូ ខាងត្បូង​ក្រុង​សេ​អ៊ូ​ល កាលពី​សប្តាហ៍​មុន​។​

បទ​ចំរៀង​នេះ រួម​ទាំង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​តាម​YouTube​ កាលពី​ខែ​មករា មាន​ចំណងជើង​ថា​Slashing Koreans​ និង​​ខ្លឹមសារ​បរិហារកេរ្ត៍​៕