សារអេឡិចត្រូនិច
ព្រិល​សម្លាប់​មនុស្ស​៨​នាក់​នៅ​ជប៉ុន រួម​ទាំង​គ្រួសារ​មួយ​នៅ​ក្នុង​រថយន្ត​


ការធ្លាក់​ព្រិល​ដ៏​ខ្លាំង​នៅ​ជប៉ុន​ខាងជើង​កាលពី​ចុង​សប្តាហ៍​បាន​សម្លាប់​មនុស្ស​៨​នាក់​នៅ​កោះ​ហុក​កៃដូ រួម​មាន​គ្រួសារ​មួយ​ដែល​​រថយន្ត​របស់​គេ​ត្រូវបាន​កប់​ក្នុង​ព្រិល​ទឹកកក​។​

​កាហ្ស៊ូ​យ៉ូ មី​យ៉ា​ស៊ីតា អាយុ​៤០​ឆ្នាំ និង​កូនស្រី​២​នាក់​អាយុ​១៧ ​និង​១៤​ឆ្នាំ ព្រមទាំង​កូនប្រុស​អាយុ​១១​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​​កាលពី​យប់​ថ្ងៃ​សៅរិ៍ ​ដោយសា​រពុល​ឧស្ម័ន​កាបោន​ម៉ូណូអុកស៊ីដ​ក្រោយ​រថ​យន្ត​របស់គេកប់​ក្រោម​គំនរ​ព្រិល​។​

​នៅក្នុង​ឧបទ្ទវហេតុ​មួយទៀត នាង​ហា​រូ​ណា គី​តា​ហ្គា​វ៉ា អាយុ​២៣​ឆ្នាំ​បាន​ត្រជាក់​ដល់​ស្លាប់​បន្ទាប់ពី​ចាកចេញ​ពី​រថយន្ត​របស់​នាង​​ដែល​ជាប់​ក្នុង​ព្រិល​។​ បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ក្រោយ​កប់​ជាប់​ក្នុង​ព្រិល តែ​កូនស្រី​អាយុ​៩​ឆ្នាំ​ដែល​គេ​រក​​ឃើញ​នៅ​ជាមួយ​គាត់​នៅ​មាន​ជីវិត​។​

​កាលពី​ចុង​សប្តាហ៍​នេះ​ដែរ បុរស​អាយុ​៥៤​ឆ្នាំ​ម្នាក់​និង​៧៦​ឆ្នាំ​ម្នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ដេកស្លាប់​ក្នុង​ព្រិល​នៅ​កោះ​ហុក​កៃដូ​។​

​ព្រុះ​ទឹកកក​បណ្តាល​អោយ​មានកំណក​ព្រិល​កម្រាស់​២​ម៉ែត្រ​ដែល​ត្រូវបាន​គេ​បន្ទោស​ចំពោះ​ការ​រអិល​ធ្លាក់​ចេញពី​ផ្លូវ​នៃ​រថភ្លើង​ធុន​លឿន​មួយ​នៅ​តំបន់​អាគី​តា​កាលពី​ថ្ងៃ​សៅរិ៍​៕