សារអេឡិចត្រូនិច
រញ្ជួយ​ដី​នៅ​ភាគនិរតី​​ចិន​ របួស ​30​នាក់


អាជ្ញាធរ​មូល​​ដ្ឋាន​រាយ​ការណ៍​ថា​ មនុស្ស​៣០​នាក់​បាន​ត្រូវ​របួស​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៥​វីស្ទ័រ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ មីនា​ នៅ​ខេត្ត​យុន​ណាន់​ភាគ​និរតី​ចិន ។​ការិយាល័យ​សិក្សា​លើ​ការ​រញ្ជួយដី​ខេត្ត​គូស​បញ្ជាក់​ថា​ ព័ត៌មាន​ចុង​ក្រោយ​ទាំង​ឡាយ​រៀប​រាប់​ពី​ផ្ទះ​ចំនួន​ជាង​២.៥០០​ខ្នង​រង​ការ​ខូចខាត​ ហើយ​ផ្ទះ​៧០០​ខ្នង​ទៀត​រង​ការ​បំផ្លាញ​ ប៉ុន្តែ​ពុំ​មាន​សេចក្តី​រាយ​ការណ៍​ពី​មនុស្សស្លាប់​ឡើយ ។​

ការ​រញ្ជួយដី​នេះ​កើត​មាន​នៅ​ស្រុក​ ERYUAN តំបន់​ស្វយ័ត​ BAI DE DALI ខេត្ត​យុន​ណាន់​នា​ថ្ងៃ​ទី​៣​ មីនា ​វេលា​ម៉ោង​១៣​និង​៤១​នាទី​ម៉ោង​នៅ​ក្រុង​ប៉េកាំង ។​ ចំណុច​កណ្តាល​របស់​វា​ស្ថិត​ក្នុង​ជម្រៅ​៩​គីឡូ​ម៉ែត្រ​ក្រោម​ដី​​ ត្រង់​កន្លែង​មួយ​នា​រយៈ​ទទឹង​ខាង​ជើង​២៥,៩​អង្សា​ និង​រយៈ​បណ្តោយ​ខាង​កើត​៩៩,៧​អង្សា ។​ ការិ​យា​ល័យ​សិក្សា​ការរញ្ជួយ​ដី​ខេត្ត​បាន​បញ្ជូន​មនុស្ស​មួយ​ក្រុម​ទៅ​កាន់​តំបន់​រង​គ្រោះ ៕​