សារអេឡិចត្រូនិច
លោក អូ​បា​ម៉ា ស្តីបន្ទោស​ពួក​សាធារណរដ្ឋ ​ចំពោះ​ការកាត់បន្ថយ​ថវិកា​ឆ្កួតៗ​តាម​ទំនើងចិត្ត​


ប្រធានាធិបតី​ លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​សុក្រ បាន​ស្តីបន្ទោស​ពួក​សាធារណរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​សម្របសម្រួល​លើ​ការកាត់បន្ថយ​ឱនភាពចំពោះ​ការកាត់បន្ថយ​ចំណាយ "​ឆ្កួតៗ​" និង "​ឥត​ចាំបាច់​" ដែល​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ដែល​កំពុង​ផុយស្រួយ។​

ការកាត់បន្ថយ​ប្រាក់​ចំនួន ៨៥ ពាន់​លាន​ដុល្លារ​ដោយ​ស្វ័យប្រវត្តិ និងតាម​ទំនើងចិត្ត ដែល​គេ​ស្គាល់​ថា​ជា "​ការ​បង្ខាំង​ទុក​" នោះ នឹង​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សុក្រ ជា​ដំបៅ​នាំមក​ដាក់ខ្លួន​មួយ​ដែល​បង្កើតឡើង​ដោយ​ការ​បែកខ្ញែក​គ្នា​ខាង​មនោគមន៍​វិទ្យា​រវាង​ប្រធានាធិបតី និងគូប្រជែង​របស់ខ្លួន​ក្នុង​សភា។​

​លោក​អូ​បា​ម៉ា​ បាន​និយាយថា "​ខ្ញុំ​មិនមែនជា​ជន​ប្រើ​អំណាច​ផ្តាច់ការ​នោះទេ​" ដោយ​ព្រមាន​ថា​លោក​មិនអាច​បង្ខំ​ឲ្យ​គូប្រជែង​របស់លោក "​ធ្វើ​រឿង​ត្រឹមត្រូវ​" ដែល​លោក​យល់ឃើញថា​ជាការ​កៀរគរ​ចំណូល​ដើម្បី​រួមបញ្ចូល​ជាមួយ​ការកាត់បន្ថយ​ចំណាយ​តាម​គោលដៅ​ក្នុងការ​ប្រឹងប្រែង​មួយ​ដើម្បី​កាត់បន្ថយ​ឱនភាព។​

​លោក​អូ​បា​ម៉ា ​បាន​និយាយថា "​ការកាត់បន្ថយ​ថវិកា​ទាំងនេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង នឹងធ្វើ​ឲ្យ​បាត់បង់​ការងារ ហើយ​ដើម្បី​កំណត់​ឲ្យ​វា​បាន​ត្រឹមត្រូវ ភាគី​ទាំងសងខាង​ចាំបាច់​ត្រូវតែ​អាចធ្វើ​ការសម្រុះសម្រួល​គ្នា​" ។​

​ទំនង​ដូចជា​ម៉ួ​​ម៉ៅ​បន្ទាប់ពី​ជួប​មេដឹកនាំ​សភា​កំពូល មានដូចជា ប្រធានសភា​របស់​បក្ស​សាធារណរដ្ឋ លោក ច​ន បូ​ញឺ និង មន្ត្រី​កំពូល​របស់​បក្ស​សាធារណរដ្ឋ លោក មី​ត ម៉ាក​ខូ​នែ​ល លោក​អូ​បា​ម៉ា​បាន​បដិសេធថា​មិនបាន​ស្តីបន្ទោស​ក្នុង​ជម្លោះ​ដ៏​ធំ​នេះ​ទេ ។​

​នៅពេល​ត្រូវបាន​សួរថា​ តើ​ហេតុអ្វី​បានជា​ការពិភាក្សា​អំពី​ការ​បង្វែរ​ផលវិបាក​បាន​បរាជ័យ លោក​អូ​បា​ម៉ា​បាន​និយាយថា "​ប្រសិនបើ​លោក មី​ត ម៉ាក​ខូ​នែ​ល និង លោក ច​ន បូ​ញឺ ចេញមក​និយាយ នោះ​យើង​នឹងត្រូវ​ចេញទៅ​ដើម្បី​ឲ្យ​ទាន់​ជើងយន្តហោះ ខ្ញុំ​ពុំមាន​ភ្នាក់ងារ​សម្ងាត់​ដើម្បី​បិទ​ច្រកទ្វារ​ចេញ​ទេ ពិតមែន​ទេ​?" ។​

​លោក​បន្តថា "​ខ្ញុំ​នឹង​តំណាង​ឲ្យ​ការព្រមព្រៀង​ដោយ​យុ​តិ្ត​ធម៌ ។ ការពិត​ដែលថា ពួកគេ​ពុំ​ទទួលយក​ការព្រមព្រៀង​នេះ មានន័យថា ខ្ញុំ​គួរតែ​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់​នេះ និង ទាញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីដែល​ត្រឹមត្រូវ​" ។​

​លោក បូ​ញឺ បានចេញ​មកពី​ការពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី ដើម្បី​ចង្អុលបង្ហាញ​ដោយ​សង្ខេប​ទៅកាន់​អ្នកយកព័ត៌មាន​ថា ក្រុម​សាធារណរដ្ឋ​នឹងមិន​ឯកភាព​តាម​ការទាមទារ​សំខាន់ៗ​របស់លោក​អូ​បា​ម៉ា​ទេ​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ដែល​ផ្អែកលើ​ការបង្កើន​ចំណូល​ពន្ធ​បន្ថែម​ដោយឡែក​នោះ។​

​លោក​អូ​បា​ម៉ា​ ត្រូវបាន​បង្ខំ​ដោយ​ច្បាប់​ដើម្បី​ចាប់ផ្តើម​ការកាត់បន្ថយ​ថវិកា​ព្រាវៗ​តាម​ទំនើងចិត្ត ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កំពុងតែ​ផុយស្រួយ​ស្រាប់​, ធ្វើ​បាត់បង់​ការងារ​រាប់លាន និងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការត្រៀមខ្លួន​របស់​យោធា​នៅមុន​ម៉ោង ១១:៥៩ នាទី​យប់​ថ្ងៃ​សុក្រ​ប្រសិនបើ​ពុំមាន​កិច្ចព្រមព្រៀង​កាត់បន្ថយ​ឱនភាព​នោះ៕