សារអេឡិចត្រូនិច
ការប៉ះទង្គិច​នៅ​បង់​ក្លា​ដែស ​សម្លាប់​មនុស្ស​៥២​នាក់​


ការប៉ះទង្គិច​គ្នា​ជាថ្មី​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សុក្រ​នៅ​បង់​ក្លា​ដែស ជាហេតុ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​សរុប​ដែល​បង្កឡើង​ពី​សាល​​ក្រម​តុលាការ​មួយ​កើន​ដល់​៥២​នាក់​។​

​អ្នករត់​ឆៃ​កែវ​ម្នាក់​ត្រូវបាន​សម្លាប់​បន្ទាប់ពី​អ្នកគាំទ្រ​ខាង​រដ្ឋាភិបាល​រាប់រយ​នាក់​និង​ពួក​អ្នកគាំទ្រ​គណបក្ស ​Jamaat-e-Islami​ បាន​ប៉ះ​​ទង្គិច​គ្នា​នៅ​ផ្សារ​មួយ​។​

​សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅតាម​ព្រះវិហារ​នៅ​ពាសពេញ​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​ភាគច្រើន នៅមុន​ការ​​ជួបជុំ​សូត្រធម៌​បន់ស្រន់​នា​ថ្ងៃ​សុក្រ​។​

​កាលពី​ថ្ងៃ​ព្រហស្បត៍ ការប៉ះទង្គិច​បាន​រីក​រាលដាល​នៅ​ទូទាំង​ប្រទេស​បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ Jamaat ​លោក​ Delwar Hossain Sayedee ត្រូវបាន​តុលាការ​រក​​ឃើញ​កំហុស​ពី​បទ​សម្លាប់ ការ​ធ្វើទុក្ខបុកម្នេញ​ខាង​សាសនា​ និង​ចាប់រំលោភ​ក្នុងអំឡុង​សង្គ្រាម​ទាមទារ​ឯករាជ្យភាព​ពី​ប៉ា​គី​ស្ថាន​​កាលពី​ឆ្នាំ​១៩៧១​។

Delwar Hossain Sayedee ដែល​ឥឡូវ​ជា​គ្រូ​ប្រដៅ​សាសនា​ម្នាក់ ជា​មនុស្ស​ទី​៣​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ការកាត់ទោស​មុនៗ​ក៏បង្ក​ប្រតិកម្ម​ស្រដៀង​គ្នា​៕