សារអេឡិចត្រូនិច
បក្ស​កុំ​មុយ​នីស្តចិន​អនុម័ត ​បញ្ជី​ឈ្មោះ​​បេក្ខ​ជន​សម្រាប់​​តំណែង ​​ជាន់​ខ្ពស់​​របស់​រដ្ឋ​


គណៈ​កម្មាធិការ​​​​កណ្តាល​បក្ស​កុំ​មុយ​នីស្ក​ចិន​បាន​អនុម័ត​​កាល​ពី​ថ្ងៃទី​​​២៨ កុម្ភៈ ​លើ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​​សម្រាប់​បណ្តា​​តំណែង​ជាន់​ខ្ពស់​របស់​រដ្ឋ​ក្នុង​ឱកាស​បញ្ចប់​សម័យ​ប្រជុំ​​​ពេញ​អង្គ​​លើក​ទី​២ ​របស់​ខ្លួន​ ។​បញ្ជី​ឈ្មោះ​នេះ​នឹង​ដាក់​​ជូន​ប្រេស៊ីឌីយ៉ូម​ នៃ​សម័យ​​​ប្រជុំ​​​ប្រចាំ​ឆ្នាំ​លើកដំបូង​​របស់​សភា​ប្រជា​ជាតិ​ចិន​នីតិកាល​ទី​១២ ពិនិត្យ​​ និង​អនុម័ត ។ សម័យ​ប្រជុំ​​ប្រចាំ​ឆ្នាំលើក​ទីមួយ​នេះ បើ​យោង​តាម​​​សេចក្តី​ប្រកាស​​​មួយ​ថា​នឹង​បើក​ធ្វើ​នា​ថ្ងៃទី​​៥ មីនា​ខា​ងមុខ​នេះ ។

គណៈ​កម្មាធិការ​​​​កណ្តាល​បក្ស​កុំ​មុយ​នីស្ក​​ចិន​ក៏​អនុម័ត​​ផង​ដែរ​នូវ​បញ្ជី​ឈ្មោះ​​បេក្ខ​ជន​សម្រាប់​បណ្តា​តំណែង​​​ជាន់ខ្ពស់​​​ក្នុង​ផ្ទៃ​​​គណៈ​កម្មា​ធិការ​​​នៃ​សន្និសីទ​​ពិគ្រោះ​នយោបាយ​​របស់​​ប្រជា​​ជនចិន​​CCPPC ​ហើយ​បាន​​សម្រេច​ដាក់​ជូន​​ប្រេ​ស៊ី​ឌីយ៉ូម ​​នៃសម័យ​ប្រជុំ​ដំបូង​​​របស់​គណៈ​កម្មា​ធិការ​​​ជាតិ​CCPPC ​នីតិកាល​​ទី​១២​ពិនិត្យ​ដោយ​សម័យ​ប្រជុំ​​នោះនឹង​ចាប់​ផ្តើម​នា​ថ្ងៃទី​៣​ មីនា ។គណៈ​កម្មាធិការ​​​កណ្តាល​បក្ស​កុំមុយ​នីស្ក​​ចិន​ក៏​អនុម័ត​​ផង​ដែរ​​នូវ​ផែនការ​​​​​កែ​ប្រែ​​រចនា​​សម្ព័ន្ធ​​​បណ្តា​ស្ថាប័ន​​របស់​ក្រុម​ប្រឹក្សា​​​កិច្ច​ការ​រដ្ឋ​​(រដ្ឋា​ភិបាល​​កណ្តាល​ចិន) ហើយ​នឹង​ដាក់​ជូន​​ផែនការ​​​​នោះ​ឱ្យ​សម័យ​ប្រជុំ​​សភា​ជាតិ​​ចិន​អនុម័ត ៕