សារអេឡិចត្រូនិច
ព្រឹទ្ធ​សភា​​​យល់​ព្រម​​ឱ្យ​លោក​​​​JACK LEW ធ្វើ​រដ្ឋ​​មន្ត្រី​​រតនាគារ​​​អាមេរិក​


ព្រឹទ្ធ​សភា​​អាមេរិក​​កាល​ពី​ថ្ងៃទី​​​២៧ កុម្ភៈ​ បាន​អនុម័ត​​​លើ​ការ​តែង​តាំង​​​លោក​​JACK LEW ​ធ្វើ​​រដ្ឋមន្ត្រី​រតនាគារ​​​ទោះ​បី​​លោក​មាន​​ការ​ទាក់​ទិន​​ជាមួយ​​WALL STREET​ ពេល​មាន​​​​វិបត្តិ​ហិរញ្ញវត្ថុ​​​ក៏​ដោយ​ ។​ព្រឹទ្ធ​សភា​​បាន​អនុម័ត​​​ដោយ​សំឡេង​​ភាគ​ច្រើន​​គាំទ្រ​​ការ​តែង​តាំង​​​​លោក​JACK LEW ​អាយុ​៥៧​ឆ្នាំ​ដោយ​​៧១​សំឡេង​​​ហើយ​២៦​សំឡេង​​ប្រឆាំង ។

លោក​ត្រូវ​​​ឡើង​ជំនួស​លោក​TIMOTHY GEITHNER ​ដែល​ចាក​ចេញ​​កាល​ពី​​​ដំណាច់​ខែ​​​មករា ក្រោយ​ពី​កាន់តំណែង​​​​នោះ​រយៈ​ពេល​៤​ឆ្នាំ​​ពេល​​ប្រទេស​ជួប​​​ប្រទះ​នឹង​​​វិបត្តិ​​សេដ្ឋ​កិច្ច​​​ធ្ងន់​ធ្ងរ​​​បំផុត​​ពុំ​ធ្លាប់​​​មាន​ចាប់​តាំង​ពី​​ទសវត្ស​​ឆ្នាំ​១៩៣០​​មក ។ លោក​LEW ​ត្រូវ​​ចូល​កាន់​តំណែង​​​ចាប់​ពី​ព្រឹកថ្ងៃទី​​២៨ កុម្ភៈ​ទៅ ។ ដូច​រដ្ឋមន្ត្រី​​ការ​បរទេស​​ដែរ​លោក​​JACK LEW ​នឹង​ដើរ​​​តួនាទី​​ចម្បង​មួយ​ក្នុង​ការ​បង្កើត​​​ច្បាប់​​ហិរញ្ញ​វត្ថុ​ថ្មី​សំដៅ​​ចៀស​វាង​​វិបត្តិ​ថ្មី​មួយ ។ លោក​ឡើង​កាន់​តំណែង​​​នេះ​ខណៈ​ដែលរដ្ឋ​សហព័ន្ធ​ចូល​ក្នុង​ដំណាក់​កាល​រិត​ត្បិត​​​យ៉ាង​ខ្លាំង​មួយ​​ជាមួយ​ការ​​ចូល​ជា​ធរមាន​​នៃការ​កាត់​បន្ថយ​​ដោយស្វ័យ​ប្រវត្តិ​​នូវ​ការ​ចំណាយ​​ចាប់​ពី​ថ្ងៃទី​​១ មីនាទៅ ៕